ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីនចោទអាមេរិកថា បានព្យាយាម បំបែកប្រទេសក្នុងតំបន់

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មន្ត្រីរដ្ឋាភិបាលនៃរដ្ឋប៉ាឡេស្ទីនជាច្រើនរូប បានធ្វើការចោទប្រកាន់ ទៅលើសហរដ្ឋអាមេរិកថា គឺជាអ្នកដែលបានព្យាយាម ក្នុងការបំបែកប្រទេស ក្នុងតំបន់ឲ្យទៅជាផ្នែកៗ។

ការចោទប្រកាន់របស់ប៉ាឡេស្ទីនលើកនេះ ត្រូវបានគេមើលឃើញថា បានឆ្លើយតបទៅនឹងដំណើរទស្សនកិច្ច របស់លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកនៅមជ្ឈឹមបូព៌ា ជុំវិញការលើកកម្ពស់ និងការធ្វើឱ្យមានប្រក្រតីភាពឡើងវិញ រវាងប្រទេសនៅអារ៉ាប់ ជាមួយនឹងអ៊ីស្រាអែល។

មន្ត្រីជាន់ខ្ពស់មួយរូបរបស់ប៉ាឡេស្ទីន បាននិយាយថា៖ ការបំពាក់អាវុធដល់អ៊ីស្រាអែល ជំនួសឱ្យការរក្សាវា ទៅនឹងភាពស្របច្បាប់របស់អន្តរជាតិ បង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន គឺជាសម្ព័ន្ធមិត្តមួយ ដែលចែករំលែក ការកាន់កាប់របស់អ៊ីស្រាអែល និងឧក្រិដ្ឋកម្ម ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន៕

ប្រែសម្រួល៖ស៊ុនលី

To Top