ព័ត៌មានអន្តរជាតិ

ករណីឆ្លងជំងឺកូវីដ-១៩ នៅអាមេរិកកើនឡើង ដល់ជិត ៦លានករណី និងស្លាប់ជិត ១៨ម៉ឺននាក់

ញូវយ៉ក៖ យោងតាមមជ្ឈមណ្ឌល បច្ចេកវិទ្យាវិទ្យាសាស្ត្រនិងវិស្វកម្ម (CSSE) នៃសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ចំនួនករណីឆ្លងសរុបនៃជំងឺកូវីដ – ១៩ នៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងដល់ ៥,៨ លាននាក់កាលពីថ្ងៃពុធ។

ចំនួនករណីនៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ៥.៨០០.៤៧២ នាក់ ដែលចំនួនអ្នកស្លាប់ជាតិកើនឡើងដល់ ១៧៩.១៥០ គិតត្រឹមម៉ោង ២និង២៨ នាទីម៉ោងក្នុងស្រុក នេះបើយោងតាម CSSE ។

របាយការណ៍បានបង្ហាញថា រដ្ឋដែលរងគ្រោះខ្លាំងបំផុតនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបានរាយការណ៍ថាមាន ៦៨៤.១២៨ ករណីបន្ទាប់មកគឺរដ្ឋផ្លរីដាមាន ៦០៨.៧២២ ករណី, រដ្ឋតិចសាស់មាន ៦០៥.២៦៩ ករណី និងញូវយ៉កមានចំនួន ៤៣១.៣៤០ ករណី។

រដ្ឋផ្សេងទៀតដែលមានករណីជាង ១៩០.០០០ ករណីរួមមានហ្សកហ្ស៊ី រដ្ឋអ៊ីលីណយ រដ្ឋអារីហ្សូណា និងរដ្ឋញូវជឺស៊ី នេះបើយោងតាម CSSE ៕

ដោយ ឈូក បូរ៉ា

To Top