បរទេស ៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានបាញ់តេស្តសាកល្បង មីស៊ីល ចំនួនពីរគ្រាប់ ដែលមួយគ្រាប់ ត្រូវបានគេរចនាផលិតឡើង សម្រាប់វាយប្រហារនាវា ផ្ទុកយន្តហោះ ក្នុងខណៈដែលនាវាចម្បាំងថ្មីរបស់ខ្លួន បានបញ្ចប់ការសាកល្បង ធ្វើដំណើរលើផ្ទៃសមុទ្រ ជាលើកដំបូង ។
ទីភ្នាក់ងារសារព័ត៌មានចិន South China Morning Post បានរាយការណ៍ប្រាប់ថា ប្រភពមួយដែលដឹងពីសកម្មភាព យោធារបស់ប្រទេសចិន បាននិយាយប្រាប់ឲ្យដឹងថា មួយក្នុងចំណោមមីស៊ីលពីរគ្រាប់ ដែលបាញ់កាលពីព្រឹកថ្ងៃពុធ គឺជាអាវុធពិឃាតនាវាផ្ទុកយន្តហោះ ។
គួរបញ្ជាក់ថា មីស៊ីលទីមួយ ឈ្មោះ DF-26B មានរយៈចម្ងាយវាយប្រហារ ជាង២.៤០០ម៉ាយ និងអាចប្រើប្រាស់ប្រឆាំង គោលដៅទាំងនៅលើគោក និងក្នុងទឹកបាន បានបាញ់ចេញពីខេត្ត Qinghai ចំណែកមីស៊ីលទីពីរឈ្មោះ បានបាញ់ចេញពីខេត្ត Zheijiang ហើយមីស៊ីលទាំងពីរ បានវាយប្រហារគោលដៅក្នុងសមុទ្រ នៅចន្លោះខេត្តហៃណាន និងប្រជុំកោះប៉ារ៉ាសែល ៕
ប្រែសម្រួល៖ប៉ាង កុង