ព័ត៌មានអន្តរជាតិ

ម៉ានីល៖ ប្រសិនបើចិនហ៊ានវាយប្រហារ នាវាចម្បាំងហ្វីលីពីន នៅសមុទ្រចិនខាងត្បូង ហ្វីលីពីន នឹងហៅអាមេរិក

បរទេស៖ កាលពីខែមុន ក្រសួងការពារជាតិហ្វីលីពីន បានបង្ហាញសញ្ញានៃការគាំទ្រ របស់ទីក្រុងម៉ានីលចំពោះ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo ដែលបានពិពណ៌នា ការទាមទារភាគច្រើនរបស់ ទីក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូងថា ជាការខុសច្បាប់ទាំងស្រុង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេស ហ្វីលីពីនលោក Teodoro Locsin Jr ជាលើកដំបូងបានសន្យា ដោយបើកចំហរដើម្បីទទួល យកកិច្ចព្រមព្រៀងការពារជាតិ របស់ទីក្រុងម៉ានីលជាមួយ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំង ធ្វើការវាយប្រហារទៅលើនាវាហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ANC កាលពីថ្ងៃពុធលោក Loscin ក៏បានប្រកាសថា ហ្វីលីពីននឹងបន្តដំណើរល្បាត តាមដែនអាកាសរបស់ខ្លួន នៅលើតំបន់នោះ ទោះបីចិនបានច្រានចោល ការហោះហើរបែបនេះថា ជា“ ការបង្កហេតុខុសច្បាប់” ក៏ដោយ។

រដ្ឋមន្រ្តីក្រសួងការបរទេស ហ្វីលីពីនរូបនេះ បាននិយាយនៅក្នុងសេចក្តីយោង ជាក់ស្តែងចំពោះសេចក្តីសម្រេច របស់តុលាការអន្តរជាតិក្នុងឆ្នាំ ២០១៦ ដើម្បីប្រឆាំងនឹងការទាមទារ ទឹកដីរបស់ទីក្រុងប៉េកាំងភាគច្រើន នៅក្នុងសមុទ្រចិនខាងត្បូងថា ពួកគេអាចហៅវាថា ជាការបង្កហេតុខុសច្បាប់ អ្នកមិនអាចផ្លាស់ប្តូរគំនិត របស់ពួកគេបានទេ។ ពួកគេបានចាញ់នៅតុលាការរួចហើយ”។

លោក Loscin បានព្រមានថា “ ប៉ុន្តែប្រសិនបើមានអ្វីកើតឡើង ដែលហួសពីការលុកលុយ ប៉ុន្តែជាការពិត នៃការវាយប្រហារទៅលើនាវា កងទ័ពជើងទឹកហ្វីលីពីន…នោះមានន័យថា ខ្ញុំនឹងហៅទៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top