Covid-19

ថៃ រឹតបន្តឹងព្រំដែនជាមួយមីយ៉ាន់ម៉ា ក្រោយប្រទេសជិតខាងមួយនេះ ផ្ទុះឡើងវិញករណីឆ្លងមេរោគកូវីដជាង ២០០នាក់

TAK/YANGON ៖ អាជ្ញាធរសន្តិសុខថៃនៅខេត្តភាគខាងជើង កំពុងមានការប្រុងប្រយ័ត្ន នៅតាមបណ្តោយព្រំដែន ជាមួយប្រទេស មីយ៉ាន់ម៉ា បន្ទាប់ពីប្រទេសជិតខាងមួយនេះ បានរាយការណ៍ថា មានករណីឆ្លងវីរុសថ្មីចំនួនជាង ២០០នាក់ ដែល បង្ខំឲ្យរដ្ឋាភិបាលបិទសាលារៀន នៅទូទាំងប្រទេស។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់អាជ្ញាធរថៃថា គ្រប់ច្រកព្រំដែនទាំងអស់ក្នុងស្រុក Mae Sot និងផ្លូវទៅកាន់ស្រុកមឿង នឹងត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។

ព័ត៌មានលំអិតនៃប្រតិបត្តិការនេះ នឹងត្រូវបានសង្ខេបដោយ មេបញ្ជាការក្រុមការងារ Naresuan លោកឧត្តមសេនីយ៍ឧត្តមសេនីយ៍ Ukrit Nutkhamhaeng នៅថ្ងៃសុក្រ។

ស្រុក Mae Sot គឺជាច្រកចេញចូលដ៏សំខាន់ ទៅកាន់ទីក្រុងយ៉ាំងហ្គោន ដោយមានទន្លេ Moei ញែកប្រទេសទាំងពីរ។

ព្រំដែនវែងនៅតាកធ្វើឱ្យវាល្អ សម្រាប់ប្រជាជនមីយ៉ាន់ម៉ាឆ្លងទន្លេ និងចូលប្រទេសថៃ ដោយខុសច្បាប់ដើម្បីស្វែងរកការងារធ្វើ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top