ព័ត៌មានអន្តរជាតិ

ភ្លៀងធ្លាក់ខ្លាំង នៅអាហ្គានីស្ថាន មនុស្សស្លាប់កើនដល់ ៨៦នាក់ និងបាត់ខ្លួន១០៦នាក់

បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា គ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំង នៅក្នុងខេត្ត Parwan ប្រទេសអាហ្គានីស្ថាន បានបណ្តលឲ្យមនុស្សយ៉ាងហោចណាស់ ៨៦នាក់ហើយបាត់បង់ជីវិត និងប្រមាណជា១០៦នាក់ទៀត នៅបាត់ខ្លួននៅឡើយ។

មន្ត្រីនៃក្រសួងទទួលបន្ទុក កិច្ចការងារគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងកាលពីដើមសប្តាហ៍នេះ បានបង្កជាទឹកជំនន់ភ្លាមៗ នៅក្នុងខេត្តParwan របស់ប្រទេស ដែលមានព្រំប្រទល់ជាប់ទីក្រុងកាប៊ុល ដោយផ្ទះនិងរថយន្តជាច្រើន ត្រូវបានបំផ្លិចបំផ្លាញ ហើយជឿជាក់ថា តួលេខពិតប្រាកដ នឹងអាចមានកម្រិតអាក្រក់ខ្លាំង ជាងតួលេខបច្ចុប្បន្ន។

គួរឲ្យដឹងដែរថា ក្រុមមន្ត្រីប៉ូលិសនិងក្រុមការងារ ជួយសង្គ្រោះបន្ទាន់ជាច្រើនទៀត ត្រូវបានបញ្ជូនបន្ថែមដល់កន្លែងកើតហេតុ ដើម្បីជួយពលរដ្ឋ ដែលត្រូវការជំនួយមនុស្សធម៌៕

ភ្លៀងធ្លាក់ខ្លាំងនៅអាហ្គានីស្ថាន មនុស្សស្លាប់កើនដល់ ៨៦នាក់ និងបាត់ខ្លួន១០៦នាក់

បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា គ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំង នៅក្នុងខេត្ត Parwan ប្រទេសអាហ្គានីស្ថាន បានបណ្តលឲ្យមនុស្សយ៉ាងហោចណាស់ ៨៦នាក់ហើយបាត់បង់ជីវិត និងប្រមាណជា១០៦នាក់ទៀត នៅបាត់ខ្លួននៅឡើយ។

មន្ត្រីនៃក្រសួងទទួលបន្ទុក កិច្ចការងារគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងកាលពីដើមសប្តាហ៍នេះ បានបង្កជាទឹកជំនន់ភ្លាមៗ នៅក្នុងខេត្តParwan របស់ប្រទេស ដែលមានព្រំប្រទល់ជាប់ទីក្រុងកាប៊ុល ដោយផ្ទះនិងរថយន្តជាច្រើន ត្រូវបានបំផ្លិចបំផ្លាញ ហើយជឿជាក់ថា តួលេខពិតប្រាកដ នឹងអាចមានកម្រិតអាក្រក់ខ្លាំង ជាងតួលេខបច្ចុប្បន្ន។

គួរឲ្យដឹងដែរថា ក្រុមមន្ត្រីប៉ូលិសនិងក្រុមការងារ ជួយសង្គ្រោះបន្ទាន់ជាច្រើនទៀត ត្រូវបានបញ្ជូនបន្ថែមដល់កន្លែងកើតហេតុ ដើម្បីជួយពលរដ្ឋ ដែលត្រូវការជំនួយមនុស្សធម៌៕

ប្រែសម្រួល៖ស៊ុនលី

ប្រែសម្រួល៖ស៊ុនលី

To Top