ព័ត៌មានអន្តរជាតិ

ចិន ថ្កោលទោសអាមេរិក ចំពោះការដាក់ទណ្ឌកម្ម ពាក់ព័ន្ធនឹងការសាងសង់ នៅសមុទ្រចិនខាងត្បូង

ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានឲ្យដឹងថាប្រទេសចិន ប្រឆាំងដាច់ខាត ចំពោះការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមហ៊ុន និងបុគ្គលចិន ដែលពាក់ព័ន្ធ នឹងការសាងសង់នៅសមុទ្រចិនខាងត្បូង ហើយបានជំរុញឲ្យសហរដ្ឋអាមេរិក កែកំហុសរបស់ខ្លួន និងបញ្ឈប់ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសចិនភ្លាមៗ។

អ្នកនាំពាក្យ Zhao Lijian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ឆ្លើយតបទៅនឹងការប្រកាស របស់សហរដ្ឋអាមេរិក អំពីការដាក់ទណ្ឌកម្ម ប្រឆាំងនឹងក្រុមហ៊ុនចិន និងបុគ្គលដែលទាក់ទងទៅ នឹងសកម្មភាពសាងសង់ នៅសមុទ្រចិនខាងត្បូង។

លោកបានគូសបញ្ជាក់ថា សំណង់ដែលពាក់ព័ន្ធរបស់ចិន នៅលើទឹកដីរបស់ខ្លួន គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាព របស់ខ្លួនទាំងស្រុង ហើយមិនមានអ្វី ដែលត្រូវធ្វើជាមួយ ការធ្វើយោធានិយមឡើយ៕ ដោយ៖ ឈូក បូរ៉ា

To Top