ព័ត៌មានអន្តរជាតិ

តួកគីនិយាយថា នឹងប្រារព្ធធ្វើសមយុទ្ធយោធា នៅសមុទ្រមេឌីទែរ៉ានេ ភាគខាងកើត

បរទេស៖ប្រទេសតួកគី នៅថ្ងៃព្រហស្បតិ៍ បាននិយាយប្រាប់ថា ខ្លួននឹងប្រារព្ធធ្វើសមយុទ្ធនៅដែនសមុទ្រមេឌីទែរ៉ានេភាគខាងកើត នៅថ្ងៃទី១និងថ្ងៃទី២ ខែកញ្ញាខាងមុខនេះ ហើយនេះជាព្រឹត្តិការណ៍ដ៏ថ្មីបំផុត ក្នុងសមយុទ្ធយោធាជាបន្តបន្ទាប់មួយ ដែលបង្កឲ្យមានភាពតានតឹង កាន់តែខ្លាំងជាមួយក្រិក។

មន្ត្រីនាំពាក្យក្រសួងការបរទេសតួកគី លោក Hami Aksoy បាននិយាយថា ការបញ្ជូនពង្រាយយន្តហោះយោធាបារាំង នៅកោះស៊ីបរបស់ក្រិក បានបំពានសន្ធិសញ្ញា ស្តីពីការគ្រប់គ្រងនិងរដ្ឋបាលរបស់កោះនោះ ក្រោយទទួលឯករាជ្យ ពីប្រទេសអង់គ្លេស នៅក្នុងឆ្នាំ១៩៦០។

គួរបញ្ជាក់ថា ប្រទេសតួកគីនិងក្រិក ដែលសុទ្ធតែជាសមាជិកអង្គការណាតូ បានជាប់គាំងក្នុងជម្លោះដ៏ខ្លាំងក្លា ជុំវិញការគ្រប់គ្រងដែនទឹក សមុទ្រមេឌីទែរ៉ានេភាគខាងកើត ដែលបានកើនឡើង ក្រោយទីក្រុងអង់ការ៉ា បានបញ្ជូននាវាស្ទង់ការរញ្ជួយដី ទៅកាន់តំបន់ដែលមានជម្លោះ នៅក្នុងខែនេះ ជាទង្វើមួយដែលទីក្រុងអាតែនហៅថា ជាទង្វើខុសច្បាប់ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top