Covid-19

គុយវ៉ែត មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី ៨ម៉ឺននាក់

គុយវ៉ែតស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសមួយថា ប្រទេសគុយវ៉ែត ត្រូវបានគេរាយការណ៍ នៅថ្ងៃសុក្រនេះថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន៦៣៣នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន ៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ៨៣.៥៧៨នាក់ និងអ្នកស្លាប់កើនដល់ ៥២៥នាក់ ។

នៅក្នុងសេចក្តីប្រកាសបានឲ្យដឹងថា បច្ចុប្បន្ននេះ មានអ្នកជំងឺចំនួន ៧.៧៣៣នាក់ ដែលបានកំពុងទទួល ការព្យាបាលជំងឺ ក្នុងនោះរាប់ទាំង ៩៤នាក់ ស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។

ក្រសួងក៏បានប្រកាសថា អ្នកជាសះពីជំងឺបន្ថែមទៀតចំនួន ៧៩៨នាក់ ដែលនាំឲ្យមានអ្នកជាពីជំងឺ នៅក្នុងប្រទេសកើនឡើងដល់ ៧៥.៣២០នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top