បរទេស៖ នៅថ្ងៃសៅរ៍នេះប្រទេសអេក្វាទ័រ បានឈានទៅដល់កិច្ចព្រមព្រៀងមួយជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិឬIMF អំពី មូលនិធិប្រមាណជា ៦,៥ ពាន់ប៊ីលានដុល្លារអាមេរិកដើម្បីជួយសម្រួល បន្ទុកសេដ្ឋកិច្ចដែលបានរងការប៉ះពាល់ខ្លាំងដោយសារកូវីដ១៩។
លោកប្រធានាធិបតី Lenin Moreno នៅក្នុងដដែលនេះក៏បានសរសេរតាមបណ្តាញសង្គមដែរថា៖យើងបានឈានដល់ កិច្ចព្រមព្រៀងបច្ចេកទេសជាមួយ IMF ដើម្បីអាចទទួលបានទឹកប្រាក់ចំនួន ៦,៥ ពាន់ប៊ីលលានដុល្លារសម្រាប់កិច្ចការងារគាំពារនិងការធ្វើសកម្មភាពឡើងវិញ នៅក្នុងប្រទេសរបស់យើង។
ក្នុងនោះផងដែរIMF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាបុគ្គលិកបច្ចេកទេសរបស់មូលនិធិនិងអាជ្ញាធរអេក្វាឌ័រ បានឈានដល់កិច្ចព្រមព្រៀងរយៈពេល ២៧ ខែដើម្បីគាំទ្រដល់កម្មវិធីសេដ្ឋកិច្ចរបស់ប្រទេសនេះ។ នាយកគ្រប់គ្រងលោកស្រី Kristalina Georgieva បានលើកឡើងថាលោកស្រីបានស្នើសុំមូលនិធិដើម្បីគាំទ្រគោលនយោបាយសេដ្ឋកិច្ចដើម្បី ជួយប្រជាជនអេក្វាឌ័រជំនះវិបត្ដិបច្ចុប្បន្ននិងកសាងអនាគតដ៏ប្រសើរមួយឡើងវិញ៕
ប្រែសម្រួល៖ស៊ុនលី