ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ៖ អ៊ីស្រាអែល មានកិច្ចពិភាក្សាសម្ងាត់ ជាមួយបណ្ដាមេដឹកនាំអារ៉ាប់ និងម៉ូស្លីម

យេរ៉ូសាឡឹម៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ បានលើកឡើងថា អ៊ីស្រាអែលមានកិច្ចពិភាក្សាសម្ងាត់​ ជាមួយបណ្តាប្រទេសអារ៉ាប់មួយចំនួន ដើម្បីធ្វើឱ្យទំនាក់ទំនង របស់ពួកគេមានលក្ខណៈធម្មតា មួយថ្ងៃមុនពេលការហោះហើរ ពាណិជ្ជកម្មលើកដំបូង របស់អ៊ីស្រាអែល ទៅកាន់ប្រទេសអារ៉ាប់រួម (UAE) ។

ក្នុងពេលថ្លែងសុន្ទរកថា រួមគ្នានៅក្រុងយេរ៉ូសាឡឹមរួម ជាមួយទីប្រឹក្សាជាន់ខ្ពស់ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺលោក Jared Kushner និងទីប្រឹក្សាសន្តិសុខជាតិលោក Robert O’Brien បានឲ្យដឹងថា“ មានកិច្ចប្រជុំដែលមិនមាន ការគ្រប់គ្រងជាសាធារណៈជាច្រើន ជាមួយមេដឹកនាំអារ៉ាប់ និងមូស្លីម” ។

លោកណេតាន់យ៉ាហ៊ូ បានឲ្យដឹងថាមេដឹកនាំអារ៉ាប់ទាំងនេះ “ទទួលស្គាល់ថា ផលប្រយោជន៍ពិតប្រាកដរបស់ពួកគេ គឺដើម្បីធ្វើឱ្យទំនាក់ទំនង ជាមួយអ៊ីស្រាអែល មានប្រក្រតីភាពឡើងវិញ” ។

លោក Kushner បានសំដៅទៅលើអ្វីដែលហៅថា អាប្រាហាំអាស្តា ដែលជាកិច្ចព្រមព្រៀងសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលដើម្បីធ្វើឱ្យ ចំណងទាក់ទងរបស់ពួកគេមា នភាពប្រក្រតីឡើងវិញដែលជា“ របត់ប្រវត្តិសាស្ត្រមួយ” ដោយនិយាយថា ដំណាក់កាលត្រូវបានកំណត់ សម្រាប់រដ្ឋអារ៉ាប់ដទៃទៀត អនុវត្តតាមអារ៉ាប់រួម ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top