ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ចង់ឲ្យសម្ព័ន្ធមិត្ដទាំងអស់បង់ថ្លៃការពារជាតិដោយយុត្ដិធម៌

វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិកចង់ឲ្យសម្ព័ន្ធមិត្តរបស់ខ្លួន បង់ចំណែករបស់ពួកគេ ដោយយុត្តិធម៌នៅពេលនិយាយអំពីការការពារតម្លៃរួមរបស់ពួកគេ។

លោក Robert O’Brien ជំនួយការប្រធានាធិបតីលោក ដូណាល់ ត្រាំ ទទួលបន្ទុកកិច្ចការសន្តិសុខជាតិបានលើកឡើងថាប្រធានាធិបតីសហរដ្ឋអាមេរិកអះអាងថាវាមិនអាចគ្រាន់តែជាការសរសេរមូលប្បទានប័ត្រសហរដ្ឋអាមេរិកប៉ុណ្ណោះទេ។

លោក Robert O’Brien បានឲ្យដឹងនៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំដោយក្រុមប្រឹក្សាអាត្លង់ទិក សហរដ្ឋអាមេរិកថា“ យើងចង់ធ្វើឱ្យប្រាកដថា សម្ព័ន្ធមិត្តរបស់យើងទទួលបន្ទុក និងបង់ចំណែករបស់ពួកគេ ដោយយុត្តិធម៌ ” នៅពេលនិយាយ អំពីការការពារពិភពលោកទាំងមូល៕ដោយ៖ ឈូក បូរ៉ា

To Top