ព័ត៌មានអន្តរជាតិ

ឥណ្ឌាចោទថា យោធាចិនជាអ្នកបង្កហេតុ នៅត្រង់ចំណុចព្រំដែន

បរទេស៖ នៅសប្តាហ៍នេះប្រទេសឥណ្ឌា បានធ្វើការប្រកាសចោទប្រកាន់ ប្រទេសចិនថា បានរំលោភលើការឯកភាពគ្នា តាមព្រំដែនដែលបានព្រមព្រៀងគ្នា កាលពីក្នុងអំឡុងកិច្ចចរចា សន្តិភាពថ្មីៗកន្លងមកនេះ។

ឥណ្ឌាបាននិយាយថា កងទ័ពចិនបានអនុវត្តនូវ សកម្មភាពនិងចលនាយោធា ដែលរបៀបនៃបង្កហេតុដែលវា បានធ្វើឲ្យផ្លាស់ប្តូរស្ថានភាពនៅតំបន់ Ladakh ហើយក្នុងយ៉ាងហោចណាស់ ទាហានឥណ្ឌា ២០នាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ពចិន នៅក្នុងតំបន់កាលពីខែមិថុនា។

រំលឹកដែរថាគ្រានោះ ប្រទេសចិនមិនបាននិយាយថា តើទាហានរបស់ខ្លួនក៏បាន បាត់បង់ជីវិតដែរឬយ់ាងណានោះទេ ។ ប្រទេសមហាអំណាច នុយក្លេអ៊ែរទាំងពីរត្រូវបាន គេមើលឃើញថា បានធ្វើការចោទប្រកាន់គ្នាទៅវិញទៅមក អំពីការប៉ះទង្គិចគ្នាលើកនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top