ព័ត៌មានអន្តរជាតិ

លោក ត្រាំថា បដិវត្តនឹងកើតឡើងនៅអាមេរិក ប្រសិនបើលោក Joe Biden ជាក្លាយជាប្រធានាធិបតី

បរទេស៖ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បាននិយាយកាលពីថ្ងៃច័ន្ទ នៅក្នុងបទសម្ភាសន៍មួយរបស់ Fox News ថា បេក្ខជនប្រធានាធិបតីអាមេរិក ខាងប្រជាធិបតេយ្យលោក Joe Biden គឺជាឥស្សរជនអាយ៉ងមួយរូប ហើយប្រសិនបើត្រូវបានជាប់ឆ្នោត នៅខែវិច្ឆិកាខាងនោះ នឹងបញ្ឆេះបដិវត្តនៅសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ត្រាំ បាននិយាយថា“ Joe Biden នឹងមិនធ្វើឱ្យអ្វីៗឱ្យស្ងប់ស្ងៀមទេ ពួកគេនឹងកាន់កាប់ ពួកគេនឹងឈ្នះ ហើយប្រសិនបើលោក Biden ជាប់ឆ្នោត ពួកគេនឹងឈ្នះ។ គាត់ជាមនុស្សទន់ខ្សោយ។ គាត់ត្រូវបានគ្រប់គ្រងដូចជាអាយ៉ង។ ដូច្នេះវានឹងមិនមានភាពស្ងប់ស្ងាត់ទេ … ពួកគេនឹងដណ្តើមកាន់កាប់ទីក្រុងរបស់អ្នក។ បដិវត្ត អ្នកយល់ហើយ។ វាជាបដិវត្តមួយហើយប្រជាជននៃប្រទេសនេះនឹងមិនប្រកាន់ជំហរនោះទេ។

កាលពីថ្ងៃច័ន្ទលោក Biden បានចោទប្រកាន់លោក ត្រាំ ថាបានបែងចែកប្រទេស ដែលមានការតវ៉ាជាជាងបង្រួបបង្រួមប្រទេសហើយពាក្យ និងសាររបស់គាត់កំពុងសាបព្រោះ ឱ្យមានភាពវឹកវរជា ជាងច្បាប់និងបទបញ្ជា៕

ប្រែសម្រួលៈ ណៃ តុលា

To Top