ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសរុស្សី៖ ផែនការអាមេរិក ដើម្បីដំណើរការទណ្ឌកម្មលើអ៊ីរ៉ង់ នឹងទទួលរងបរាជ័យ

បរទេស៖ នៅថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយ ថាការប៉ុនប៉ងដាក់ ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញ នឹងត្រូវបរាជ័យ ខណៈដែលទីក្រុងមូស្គូ ត្រៀមខ្លួនដើម្បីសម្រុះសម្រួល រវាងរដ្ឋាភិបាលនៃទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលនៃទីក្រុងតេហរ៉ង់។

លោក Lavrov បានថ្លែងបែបនេះ នៅក្នុងពេលធ្វើសេចក្តីថ្លែងការណ៍ ទៅកាន់ក្រុមនិស្សិតនៃវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃក្រុងម៉ូស្គូថា សហរដ្ឋអាមេរិកបានបាត់បង់ សិទ្ធិទាំងអស់ជាមួយអ៊ីរ៉ង់ ក្រោយការបោះបង់ចោលកាតព្វកិច្ចរបស់ខ្លួន ក្រោមផែនការសកម្មភាពរួមហៅកាត់ថា JCPOA ឬត្រូវបានគេស្គាល់ថា ជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។

លោកបានមានប្រសាសន៍ទៀតថា សហរដ្ឋអាមេរិកចង់ប្រើឧបករណ៍ ដែលជាច្បាប់ដ៏ស្មុគស្មាញ បញ្ចូលទៅក្នុង JCPOA ដើម្បីឲ្យវាអាចអនុម័តដោយ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិក្នុងការស្តារ ទណ្ឌកម្មមួយឡើងវិញទៅលើប្រទេសអ៊ីរ៉ង់៕

ប្រែសម្រួល៖ ស៊ុន លី

To Top