ព័ត៌មានអន្តរជាតិ

ចិន និងសហភាពអ៊ឺរ៉ូប ត្រៀមធ្វើឲ្យប្រសើរឡើង ទំនាក់ទំនងទ្វេភាគី

បរទេស៖ នៅថ្ងៃអង្គារនេះសមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បាននិយាយ ថាប្រទេសចិន និងសហភាពអឺរ៉ុបកំពុងត្រៀមខ្លួន ដើម្បីទទួលយក ឱកាសដ៏សំខាន់មួយដើម្បីអភិវឌ្ឍ ទំនាក់ទំនងទ្វេភាគីឱ្យ កាន់តែប្រសើរឡើង។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងពេលដែលលោក វ៉ាង បានធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ជាមួយនឹងរដ្ឋមន្រ្តីក្រសួង ការបរទេសអាល្លឺម៉ង់លោក Heiko Maas នៅពេលឆ្លើយសំណួររបស់ អ្នកសារព័ត៌មានជុំវិញការរំពឹងទុក របស់លោកក្នុងការអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការចិន និងសហភាពអឺរ៉ុប។

ឆ្នាំនេះគឺជាខួបលើកទី៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងសហភាពអ៊ឺរ៉ូប និងក៏ជាឆ្នាំដំបូងនៃស្ថាប័នថ្មី របស់សហភាពអ៊ឺរ៉ុបផងដែរ។ លោក វ៉ាង បាននិយាយថា វាក៏ជាឆ្នាំសំខាន់មួយផងដែរ សម្រាប់ប្រទេសអាល្លឺម៉ង់ក្នុងការ ធ្វើជាប្រធានក្រុមប្រឹក្សាអឺរ៉ុប ជាថ្មីម្តងទៀត ៕

ប្រែសម្រួល៖ ស៊ុន លី

To Top