Covid-19

អាមេរិក មិនចូលរួមក្រុមផលិតវ៉ាក់សាំង ដែលចូលរួមដោយ ១៧០ប្រទេស

បរទេស៖ កាលពីពេលថ្មីៗចុងក្រោយនេះ សហរដ្ឋអាមេរិកបានបញ្ជាក់ច្បាស់ហើយថា ខ្លួនមិនចាប់អារម្មណ៍ ក្រុមប្រទេសទាំង១៧០ ដែលកំពុងធ្វើការរួមគ្នាក្នុងការ ផលិតវ៉ាក់សាំងការពារកូវីដ១៩នោះឡើយ។

ប្រទេសជាង ១៧០ កំពុងពិចារណាចូលរួមកម្មវិធីមួយ ក្នុងគោលបំណងដើម្បីបង្កើត វ៉ាក់សាំងការពារកូវីដ១៩ ឲ្យបាន ឆាប់រហ័សនិងចែកចាយ វាដល់ប្រជាជនដែលងាយរងគ្រោះបំផុត។ ប៉ុន្តែរដ្ឋាភិបាលលោក Trump បានបញ្ជាក់ម្តងទៀតកាលពីថ្ងៃអង្គារថា ខ្លួននឹងមិនចូលរួមជាមួយពួកគេឡើយ ពីព្រោះអង្គការសុខភាពពិភពលោក គឺជាអ្នកកំពុងជួយដឹកនាំក្រុមចម្រុះនេះ ទៅហើយបើតាមការរាយការណ៍ របស់កាសែត Washington Post ។

ទោះបីជាយ៉ាងណាក្តី សម្ព័ន្ធមិត្តសហរដ្ឋអាមេរិកមួយចំនួន រួមទាំងប្រទេសជប៉ុន និងអាល្លឺម៉ង់ ក៏កំពុងចូលរួមក្នុងកម្មវិធី ដែលដឹកនាំដោយអង្គការ សុខភាពពិភពលោកនេះផងដែរ ប៉ុន្តែសហរដ្ឋអាមេរិកមក ដល់ពេលនេះនៅតែស្តីបន្ទោស និងទំលាក់កំហុស ប្រទេសចិន និងអង្គការសុខភាពពិភពលោក ចំពោះការរីករាលដាលនៃវីរុសនេះ នៅទូទាំងពិភពលោក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top