ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងប្រកាសអ្នកជំនួស តំណែងលោក Abe នៅថ្ងៃទី១៤ ខែកញ្ញា

បរទេស៖ នៅថ្ងៃពុធនេះប្រព័ន្ធផ្សព្វផ្សាយ របស់ជប៉ុនបានអះអាងថា គណបក្សប្រជាធិបតេយ្យសេរី LDP ដែលជាបក្សអំណាច របស់ប្រទេសជប៉ុន បានសម្រេចចិត្តធ្វើការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី១៤ ខែកញ្ញាខាងមុខនេះហើយ ដើម្បីជ្រើសរើសអ្នកស្នងតំណែង របស់នាយករដ្ឋមន្រ្តី Shinzo Abe ។

ការប្រជែងដណ្តើមតំណែងកំពូល របស់គណបក្សនឹងចាប់ផ្តើមជាផ្លូវការ នៅថ្ងៃទី៨ ខែកញ្ញា។ នាយករដ្ឋមន្រ្តីដែលនឹង ត្រូវជាប់ឆ្នោតថ្មីនឹងត្រូវកាន់តំណែង ដែលនៅសល់ពីអាណត្តិរបស់លោក Abe និងក្នុងនាមជាប្រធានគណបក្ស រហូតដល់ខែកញ្ញា ឆ្នាំ២០២១ ។

គួរឲ្យដឹងដែរថាលោក Yoshihide Suga អាយុ ៧១ ឆ្នាំដែលបានធ្វើជាប្រធានលេខាធិការ គណៈរដ្ឋមន្រ្តីអស់រយៈពេលជិត ៨ ឆ្នាំហើយត្រូវបានគេរំបឹងថា នឹងមនុស្សស្នងតំណែងនេះ ជាមិនខានហើយបេក្ខភាពរបស់លោក ជាផ្លូវការនឹងត្រូវធ្វើឡើងនៅឯសន្និសីទកាសែត មួយនៅព្រឹកថ្ងៃពុធនេះ៕

ប្រែសម្រួល៖ ស៊ុន លី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top