Covid-19

ឥណ្ឌាកើនអ្នកឆ្លងកូវីដ១៩​ ទៅដល់ ៣,៨លាននាក់ ហើយអ្នកស្លាប់ ៦៦៣៣៣នាក់

បរទេស៖ នៅថ្ងៃពុធនេះទិន្នន័យចុងក្រោយបង្អស់ ដែលបានចេញផ្សាយដោយ ក្រសួងសុខាភិបាលនៃ ប្រទេសឥណ្ឌាបានបង្ហាញថា ចំនួនសរុបនៃ អ្នកឆ្លងកូវីដ១៩ ក្នុងប្រទេសបានកើនឡើងដល់ ៣.៧៦៩.៥២៣នាក់ ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦៦.៣៣៣នាក់ ។

ករណីថ្មីមានចំនួនទៅដល់ ៧៨,៣៥៧ ករណីនិងអ្នកស្លាប់ ១.០៤៥ នាក់ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយប៉ុណ្ណោះនៅទូទាំងប្រទេស។ មានករណីកំពុងព្យាបាល ៨០១.២៨២ករណី នៅទូទាំងប្រទេសខណៈដែលមនុស្ស ២.៩០១.៩០៨ នាក់ត្រូវបានព្យាបាល និងបានចាកចេញពីមន្ទីរពេទ្យរួចរាល់ហើយ។

យោងតាមក្រុមប្រឹក្សាស្រាវជ្រាវ វេជ្ជសាស្ត្រឥណ្ឌាដែលហៅកាត់ថា ICMR ចំនួនពលរដ្ឋឥណ្ឌាសរុបដល់ទៅ ៤៤.៣៣៧.២០១២ រួចទៅហើយដែលត្រូវបាន គេធ្វើតេស្តរហូតគិតត្រឹម ថ្ងៃអង្គារម្សិលមិញ ខណៈដែលការធ្វើតេស្តចំនួន ១.០១២.៣៦៧ ត្រូវបានធ្វើឡើងនៅថ្ងៃអង្គារតែមួយថ្ងៃប៉ុណ្ណោះ ៕

ប្រែសម្រួល៖ ស៊ុន លី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top