ព័ត៌មានអន្តរជាតិ

ជនអន្តោប្រវេសន៍ ខុសច្បាប់ជាង ៤០០នាក់ ត្រូវបានឆ្មាំសមុទ្រនៅលីប៊ី ជួយសង្គ្រោះចេញពីដែនសមុទ្រ

ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ថា អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM)បានឲ្យដឹងកាលពីថ្ងៃអង្គារថា ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ៤០៨នាក់ ត្រូវបានជួយសង្គ្រោះ នៅឆ្នេរសមុទ្រនៃប្រទេសលីប៊ី ក្នុងអំពឡុងពេលជាង ១សប្តាហ៍កន្លងមកនេះ ។

អង្គការអន្តោប្រវេសន៍អន្តរជាតិ បានឲ្យដឹងថា ក្រុមជនអន្តោប្រវេសន៍ ត្រូវបាននាំមកកាន់ឆ្នេរសមុទ្រវិញ ដោយក្រុមឆ្មាំសមុទ្រនៅលីប៊ី ។

អង្គការខាងលើបានបញ្ជាក់ថា សរុបជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ៧.៩៨១នាក់ ក្នុងនោះរាប់ទាំងស្ត្រីចំនួន ៥៣៤នាក់ និងកុមារចំនួន ៤៣០នាក់ ត្រូវបានជួយសង្គ្រោះ និងបាននាំវិលត្រឡប់មកកាន់លីប៊ីវិញ នៅឆ្នាំ២០២០នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top