Covid-19

ក្នុងរយៈពេល ១ថ្ងៃប៉ុណ្ណោះ ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងខ្ពស់បំផុតដល់ទៅជាង ៨ម៉ឺនាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសហព័ន្ធ បានប្រកាសទិន្នន័យចុងក្រោយឲ្យដឹងថា អ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា សរុបមានរហូតដល់ ៣.៨៥៣.៤០៦នាក់ ខណៈដែលអ្នកស្លាប់មានរហូតដល់ ៦៧.៣៧៦នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ។

មានករណីថ្មីចំនួន ៨៣.៨៨៣នាក់ និងស្លាប់ចំនួន ១.០៤៣នាក់ បានត្រូវកត់ត្រាក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ នៅទូទាំងប្រទេស ។ នេះជាតួលេខខ្ពស់បំផុតតែក្នុងរយៈពេល ១ថ្ងៃប៉ុណ្ណោះ សម្រាប់អ្នកឆ្លងជំងឺកូវីដ១៩ថ្មី នៅក្នុងប្រទេសនេះ ។

អ្នកឆ្លងជំងឺធ្ងន់ធ្ងរចំនួន ៨១៥.៥៣៨នាក់ នៅទូទាំងប្រទេស ទន្ទឹមនឹងនេះដែរ ពលរដ្ឋចំនួន ២.៩៧០.៤៩២នាក់ បានជាសះស្បើយទាំងស្រុង និងបានចាកចេញពីមន្ទីរពេទ្យវិញហើយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top