ព័ត៌មានអន្តរជាតិ

ជប៉ុន ចាប់ផ្តើមស្វែងរកនាវាដឹកទំនិញ ដែលបាត់នៅ សមុទ្រចិនខាងកើត

បរទេស៖ កងកម្លាំងការពារតំបន់ឆ្នេររបស់ជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ខ្លួនកំពុងតែស្វែងរកកប៉ាល់ ដឹកទំនិញមួយគ្រឿង ដែលបានបាត់នៅសមុទ្រចិនខាងកើត ក្រោយពីជួយសង្គ្រោះ បានមនុស្សម្នាក់ក្នុងចំណោម បុគ្គលិកលើនាវា ៤៣នាក់ ដែលគេជឿថា បានជិះលើនាវានៅពេល ដែលព្យុះទីហ្វុងវាយប្រហារតំបន់។

មន្ត្រីជំនាញជប៉ុននិយាយថា បុរសដែលជួយសង្គ្រោះ បានជាជនជាតិហ្វីលីពីនវ័យ ៤៥ឆ្នាំ និងត្រូវបានទូកល្បាត កងកម្លាំងការពារតំបន់ឆ្នេរស្រង់ ឡើងកាលពីយប់ថ្ងៃពុធ ក្នុងកំពុងតែអណ្ដែតចុះឡើងក្នុងទឹក ក្រោយប៉ុន្មានម៉ោងបន្ទាប់ពីនាវា Gulf Livestock 1 បញ្ជូនសញ្ញាអាសន្ន។

លោក Yuichiro Higashi ជាមន្ត្រីនាំពាក្យកងកម្លាំង ការពារតំបន់ឆ្នេរជប៉ុន បាននិយាយប្រាប់ នៅថ្ងៃព្រហស្បតិ៍នេះថា បុរសរូបនោះនៅអាចដើរបាន និងត្រូវគេបញ្ជូនទៅសម្រាក ព្យាបាលនៅមន្ទីរពេទ្យ ហើយកងកម្លាំងការពារតំបន់ឆ្នេរ នឹងបន្តប្រតិបត្តិការស្វែងរក បុគ្គលិកនាវាដែលនៅសេសសល់ ព្រមទាំងនាវានោះផងដែរ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top