ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន នឹងធ្វើការឆ្លើយតបស្របច្បាប់ ចំពោះការរឹតបន្តឹងរបស់អាមេរិក លើមន្ត្រីការទូតចិន

បរទេស៖ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយប្រាប់សន្និសីទកាសែត នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិននឹងធ្វើការឆ្លើយតបស្របច្បាប់ ដោយយោងទៅតាមស្ថានភាព នៃការរឹតបន្តឹងថ្មីរបស់អាមេរិក លើមន្ត្រីាការទូតចិន។

សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថា ខ្លួននឹងតម្រូវឲ្យមន្ត្រីការទូតជាន់ខ្ពស់ចិន ត្រូវតែទទួលបានការអនុម័ត ពីក្រសួងការបរទេសអាមេរិក មុនពេលធ្វើដំណើរទស្សនកិច្ច បរិវេណសាកលវិទ្យាល័យ ឬក៏ប្រារព្ធធ្វើព្រឹត្តិការណ៍វប្បធម៌ ជាមួយមនុស្សជាង ៥០នាក់ នៅក្រៅមូលដ្ឋានបេសកកម្ម។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយថាការរឹតបន្តឹង របស់អាមេរិកនេះ គឺជាការឆ្លើយតបចំពោះការ រឹតបន្តឹងទាំងឡាយដែល សាធារណរដ្ឋប្រជាមានិតចិន បានដាក់ជាយូរមកហើយ លើមន្ត្រីការទូតអាមេរិក ដែលធ្វើការងារនៅក្នុងប្រទេសចិន ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top