ព័ត៌មានអន្តរជាតិ

របាយការណ៍ មន្ទីរបញ្ចកោណ៖ចិនស្វះស្វែង បង្កើនចំនួនក្បាល គ្រាប់នុយក្លេអ៊ែទ្វេដង

បរទេស៖​​​ របាយការណ៍របស់មន្ទីរបញ្ចកោណ ចេញនៅថ្ងៃអង្គារ សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសចិនមានផែនការ បង្កើនចំនួនក្បាលគ្រាប់ នុយក្លេអ៊ែទ្វេដង នៅក្នុងរយៈពេល១០ទៅមុខទៀត ប៉ុន្តែកងកម្លាំងនុយក្លេអ៊ែចិន នឹងនៅតែចំណែកតូមមួយប៉ុណ្ណោះ បើប្រៀបទៅនឹងសហរដ្ឋអាមេរិក។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ ខ្លួនប្រគល់ឲ្យរដ្ឋសភា ស្តីពីអភិវឌ្ឍយោធានិងសន្តិសុខនៅក្នុងប្រទេសចិន មន្ទីរបញ្ចកោណបាននិយាយថា ទីក្រុងប៉េកាំង កំពុងតែធ្វើការងារអភិវឌ្ឍគោលជំហរឲ្យរឹងមាំឡើង និងប្រកួតប្រជែង ឬក៏យកឈ្នះសហរដ្ឋអាមេរិកក្នុងនាមជាមហាអំណាចផ្នែកការទូតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា របាយការណ៍នោះ បាននិយាយប្រាប់ថា ផ្នែកនៃយុទ្ធសាស្ត្រនោះ គឺជាផែនការមួយដើម្បីធ្វើទំនើបកម្មនិងពង្រីកវិសាលភាពនៃកងកម្លាំងនុយក្លេអ៊ែ៕ ប្រែសម្រួល៖ប៉ាង កុង

To Top