ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៥រ៉ិចទ័រ វាយប្រហារខេត្ត Fukui ប្រទេសជប៉ុន

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ថា ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥.០រ៉ិចទ័រ បានកើតឡើងនៅស្រុក Reihoku ខេត្ត Fukui ប្រទេសជប៉ុន នៅថ្ងៃសុក្រនេះ ។

ការរញ្ជួយនេះបានកើតឡើង នៅវេលាម៉ោង៩និង១០នាទីព្រឹក ម៉ោងក្នុងស្រុក ហើយគ្រោះរញ្ជួយដីនេះមានរង្វាស់ ៣៦.១ដឺក្រេ នៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១៣៦.២ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត និងមានជម្រៅ ១០គីឡូម៉ែត្រ ។

តាមការបញ្ជាក់ កម្រិតរញ្ជួយត្រឹម៥រ៉ិចទ័រ ជាកម្រិតទាប នៅតំបន់ខ្លះនៃខេត្ត Fukui ហើយតាមការវាយតម្លៃ នៃការរញ្ជួយដីរបស់ជប៉ុន កម្រិតខ្ពស់បំផុតគឺ៧រ៉ិចទ័រ ។

រហូតមកដល់ពេលនេះ មិនទាន់មានសញ្ញាណណាមួយ បញ្ជាក់អំពីរលកយក្សស៊ូណាមិ នៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top