សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ថា អាជ្ញាធរសុខាភិបាលជាតិ របស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ដែនដីគោករបស់ប្រទេសចិន ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន២៥នាក់ គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ដែលបានកើនឡើងលើស ១១នាក់ ដែលបានឆ្លងជំងឺកាលពីមួយថ្ងៃមុន ។
គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា អ្នកដែលឆ្លងជំងឺថ្មីទំាងអស់ គឺជាអ្នកដែលមកពីខាងក្រៅ គឺមិនពីបរទេស ដែលធ្វើឲ្យអ្នកឆ្លងជំងឺប្រចំាថ្ងៃ ជាប់គ្នាដែលជាថ្ងៃទី១៩ នោះមិនមាននរណាម្នាក់ឆ្លងក្នុងស្រុកនោះទេ ។
ចំនួនអ្នកដែលមានរោគសញ្ញាថ្មី ក៏បានកើនឡើងដល់ ២៦នាក់ពីរយៈពេល ១២ថ្ងៃមុននេះ ។ ប្រទេសចិន មិនបានរាប់អ្នកដែលគ្មាន រោគសញ្ញាជំងឺដែលបានឆ្លង ខណៈដែលអ្នកឆ្លងជំងឺ ត្រូវបានបញ្ជាក់ឲ្យដឹង ។
សរុបអ្នកឆ្លងជំងឺកូវីដ១៩ សម្រាប់ដែនដីគោករបស់ប្រទេសចិន នាពេលឥឡូវនេះនៅថេរចំនួន ៨៥.០១២នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់មិនទាន់ ប្រែប្រួលនោះទេ គឺមានចំនួន ៤.៦៣៤នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា