ព័ត៌មានអន្តរជាតិ

កំពុងបាត់ខ្លួនសហនាវឹកជាង​ ៤០នាក់ ក្រោយមានករណីលិចនាវា ដឹកសត្វគោក្របីនៅជិត ប្រទេសជប៉ុន បន្ទាប់ពីរងការ វាយប្រហារដោយព្យុះ

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ថា ឆ្មាំសមុទ្ររបស់ប្រទេសជប៉ុន បាននិយាយនៅថ្ងៃសុក្រនេះថា ពួកគេនឹងនៅបន្តស្វែងរក ក្រុមសហនាវឹកចំនួនជាង ៤០នាក់ ដែលនៅបន្តបាត់ខ្លួន បន្ទាប់ពីមាននាវាដឹកសត្វគោក្របី មួយគ្រឿងដែលធ្វើដំណើរមក ពីប្រទេសណូវែលសេឡង់ ឆ្ពោះទៅកាន់ប្រទេសចិន បានក្រឡាប់លិច នៅក្នុងពេលអាកាសធាតុ មិនអំណោយផលបង្កឡើងដោយព្យុះ នៅដែនសមុទ្រចិនខាងកើត ។

ក្រុមឆ្មាំសមុទ្របានឲ្យដឹងថា សមាជិកនៃក្រុមសហនាវឹក ម្នាក់មកពីក្រុមហ៊ុន Gulf Livestock 1 បានបាត់ខ្លួន កាលពីថ្ងៃពុធ ហើយត្រូវបានជួយសង្គ្រោះ ។ ទូកតូចៗចំនួន ៣គ្រឿង យន្តហោះ ៤គ្រឿង និងអ្នករុករក ២ក្រុមបានធ្វើការស្វែងរក ។

ក្រុមនាវាចរណ៍ឈូងសមុទ្រ ដែលមានូលដ្ឋាននៅ សហភាពអារ៉ាប់រួម បានប្រកាសឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា នាវាដែលមានដោតទុងជាតិ ប៉ាណាម៉ា ដោយដាក់ស្លាក Gulf Livestock 1នៅលើទូករបស់ពួកគេ ។

គួរបញ្ជាក់ថា នាវាដែលលិចនោះ គឺបានផ្ទុកសត្វគោក្របីជិត ៦.០០០ក្បាល ដែលបានគេហៅឲ្យ ជួយនៅភាគខាងលិច កោះ Amami Oshima ស្ថិតនៅភាគនីរតីនៃប្រទេសជប៉ុន កាលពីថ្ងៃពុធ ខណៈដែលព្យុះ ទីហ្វុង មៃសាក់ (Typhoon Maysak) បានបោកបក់នៅលើតំបន់ដែលមានកម្លាំងខ្យល់បក់ និងធ្វើឲ្យសមុទ្រមានរលកធំៗ ។

ឆ្មាំបានឲ្យដឹងថា ក្នុងចំណោមសហនាវឹកចំនួន ៤៣នាក់ គឺ៣៩នាក់ជាពលរដ្ឋមកពីហ្វីលីពីន ហើយ ២នាក់មកពីណូវែសេឡង់ និង ២នាក់មកពីអូស្រ្តាលី ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top