ព័ត៌មានអន្តរជាតិ

ទាហានលីបង់ រកឃើញសារធាតុគីមីផ្ទុះថែមទៀត នៅក្រៅកំពង់ផែបេរូត ក្រោយការផ្ទុះដ៏ធំ

បរទេស៖ កងទ័ពរបស់ប្រទេសលីបង់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ទើបបានរកឃើញសារធាតុ អាម៉ូនីញ៉ូមនីត្រាតចំនួន ៤,៣៥តោន នៅជិតច្រកចូលទៅកាន់កំពង់ផែបេរូត ដែលជាទីតាំងមួយ មានការផ្ទុះដ៏ធំកាលពីខែមុន បង្កឡើងដោយស្តុកធំមួយ របស់សារធាតុគីមីផ្ទុះកម្រិតខ្ពស់។

ទីភ្នាក់ងារសារព័ត៌មាន ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា បើតាមសេចក្តីថ្លែងការណ៍កងទ័ព ចេញផ្សាយដោយកាសែតរដ្ឋ NNA វិស្វករកងទ័ពកំពុងតែដោះស្រាយ ជាមួយសារធាតុគីមីទាំងនោះ ហើយសេចក្តីថ្លែងការណ៍ បាននិយាយប្រាប់ថា សារធាតុគីមីទាំងនោះ គឺត្រូវបានរកឃើញ នៅក្រៅច្រកចូលលេខ៩ ដែលចូលទៅកាន់កំពង់ផែ។

គួរបញ្ជាក់ថា ការផ្ទុះបង្កមហន្តរាយដ៏ធំ កាលពីថ្ងៃទី៤ ខែសីហា ដែលធ្វើឲ្យរញ្ជួយពេញទីក្រុងនោះ គឺបានសម្លាប់មនុស្សអស់ប្រហែល ១៩០នាក់។ អាជ្ញាធរបាននិយាយថា វាបង្កឡើងដោយសារធាតុ អាម៉ូនីញ៉ូមនីត្រាតប្រហែល ២.៧៥០តោន ដែលទុកដាក់ក្នុងលក្ខខណ្ឌ គ្មានសុវត្ថិភាពនៅក្នុងឃ្លាំកំពង់ផែមួយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top