ព័ត៌មានអន្តរជាតិ

Akon ត្រៀមចំណាយលុយ ៦ពាន់ប៊ីលានដុល្លារ កសាងទីក្រុងដូចទៅនឹងរឿង Black Panther

បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅសប្តាហ៍នេះ បានឲ្យដឹងថាអ្នកចម្រៀង RnB ដ៏ល្បីលោក Akon នៅថ្ងៃនេះបានធ្វើការបង្ហាញ ពីមហិច្ឆិតាដ៏អស្ចារ្យមួយ របស់លោកក្នុងការកសាងទីក្រុង ដែលមានរូបរាងពិត ដូចទៅនឹងរឿងរបស់ Wakanda នៅក្នុងរឿង Black Panther។

លោក Akon ដែលត្រូវបានស្គាល់ឈ្មោះពេញថា Aliaume Damala Badara Akon Thiam គឺជាមនុស្សដែលបានចំណាយ កម្លាំងនិងទ្រព្យសម្បតិ្តផ្ទាល់ខ្លួន ដ៏ច្រើនដើម្បីទ្វីបអាហ្រ្វិក ជាពិសេសកន្លងមកគឺជា ផែនការបង្កើតអគ្គិសនី ឲ្យបានគ្រប់កន្លែងនៅទូទាំងទ្វីប ដែលក្រីក្រមួយនេះ។

ទីតាំងដែលលោក Akon ត្រៀមនឹងចាប់ផ្តើមគម្រោង របស់ខ្លួននោះគឺស្ថិតនៅឧទ្យាន Mbodience ដែលស្ថិតនៅចំងាយ ១០០គីឡូម៉ែត្រពីទីក្រុង Dakar ហើយលោកបានបញ្ជាក់យ៉ាងច្បាស់ថា គម្រោងនឹងអាចចាប់ផ្តើម ពីឆ្នាំក្រោយនេះតទៅ ដោយមានតម្លៃសរុបដល់ទៅ ៦ពាន់ប៊ីលានដុល្លារអាមេរិក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top