វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ថា របាយការណ៍មួយចេញដោយសហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃសុក្រថា ផ្កាយរណបបានចាប់យករូបភាពនៃនាវារបស់កូរ៉េខាងជើងកាលពីថ្ងៃសុក្រ ដែលបានបង្ហាញអំពីសកម្មភាពដែលត្រៀមខ្លួនបម្រុងនឹងធ្វើការសាកល្បងមីស៊ីល បាញ់បានរយៈចម្ងាយមធ្យមចេញពីនាវាមុជទឹកមួយគ្រឿង ដែលជាប្រភេទបំពាក់គ្រាប់មីស៊ីលផ្លោង ។
មជ្ឈមណ្ឌលយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិ បានឲ្យដឹងថា រូបភាពជាច្រើនដែលបានបោះពុម្ពផ្សាយនៅលើគេហទំព័ររបស់ខ្លួននៃទីតំាងនាវា Sinpo របស់ប្រទេសកូរ៉េខាងជើង ដែលបានបង្ហាញអំពីទូកតូចៗជាច្រើនគ្រឿង ក្នុងអំឡុងពេលជួយសង្គ្រោះទូកមួយនៅឯបារាយណ៍ទឹក មួយក្នុងចំណោមទូកទាំងនោះ ដែលធ្លាប់ប្រើប្រាស់សម្រាប់ធ្វើតេស្តសាកល្បងនៅនៅលើដែនសមុទ្រ ។
មជ្ឈមណ្ឌលបានឲ្យដឹងថា សកម្មភាព ត្រូវបាន “បង្ហាញឲ្យដឹង” ប៉ុន្តែមិនទាន់ប្រាកដថា សម្រាប់ការរៀបចំផែនការ សម្រាប់ការធ្វើតេស្តរបស់នាវាមុជទឹក Pukguksong-3 ដែលបាញ់មីស៊ីលចេញពីការធ្វើតេស្តនាវាមុជទឹកនោះច្បាស់នៅឡើយទេ” ។
កូរ៉េខាងជើង បានឲ្យដឹងកាលពីចុងខែតុលា ថា ខ្លួនបានទទួលជោគជ័យទាំងស្រុងក្នុងការបាញ់សាកល្បងចេញពីនាវា Pukguksong-3 ដែលជានាវាមុជទឹកថ្មីមួយដែលបានបាញ់បង្ហោះគ្រាប់មីស៊ីលផ្លោង (SLBM)ចេញពីដែនសមុទ្រដែលជាការខិតខំប្រឺងប្រែងមួយដើម្បីទប់ស្កាត់ការគំរាមកំហែងពីខាងក្រៅ និងជាស្វ័យការពារខ្លួនផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា