ព័ត៌មានអន្តរជាតិ

មេដឹកនាំប្រឆាំងបេឡារុស ស្នើឲ្យមានបេសកកម្ម ឃ្លាំមើលរបស់អង្គការ សហប្រជាជាតិ

បរទេស៖ មេដឹកនាំប្រឆាំងបេឡារុស លោក Sviatlana Tsikhanouskaya តាមសេចក្តីរាយការណ៍ បានស្នើអង្គការសហប្រជាជាតិ ឲ្យធ្វើការថ្កោលទោសការបង្ក្រាបធ្វើឡើងដោយលោកប្រធានាធិបតី Alexander Lukashenko ចំពោះអ្នកតវ៉ាដែលចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោត កាលពីខែមុន។ 

ថ្លែងទៅកាន់កិច្ចប្រជុំមិនផ្លូវការមួយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Sviatlana Tsikhanouskaya ក៏បានជំរុញអង្គការសហប្រជាជាតិ ឲ្យបញ្ជូនបេសកកម្មឃ្លាំមើលអន្តរជាតិមួយ មកកាន់ប្រទេសបេឡារុស និងបាននិយាយថា គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ គួរតែប្រារព្ធធ្វើកិច្ចប្រជុំពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅទីនោះផងដែរ។ 

ក្រៅពីនេះ តាមសេចក្តីរាយការណ៍ មេដឹកនាំប្រឆាំងរបស់ប្រទេសបេឡារុសរូបនេះ ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិនានា ធ្វើការដាក់ទណ្ឌកម្មលើបុគ្គលនានា ដែលពាក់ព័ន្ធត្រូវទទួលខុសត្រូចំពោះការបំពានការបោះឆ្នោត និងឧក្រិដ្ឋកម្មលើមនុស្សជាតិផងដែរ៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top