សេអ៊ូល៖ រដ្ឋសភានៃប្រទេសកូរ៉េខាងត្បូង បានបន្តប្រតិបត្តិការរបស់ខ្លួននៅថ្ងៃសៅរ៍នេះ បន្ទាប់ពីការបិទមួយរយៈខ្លី ដែលបណ្តាលមកពីមន្រ្តីគណបក្សប្រឆាំងម្នាស់ ដែលធ្វើតេស្តវិជ្ជមានសម្រាប់វីរុសកូវីដ-១៩។
លេខាធិការដ្ឋាននៃសភាបានឲ្យដឹងថា “រាល់អ្នកដែលត្រូវបានពិនិត្យជ្រើសរើសបានប្រែក្លាយថាមិនមានការឆ្លងវីរុសនេះទេ។ ការហាមប្រាមមិនឱ្យចូលអគារធំ អគារការិយាល័យ សមាជិក និងអគារឧបសម្ព័ន្ធ នឹងត្រូវដកពីម៉ោង ១០ព្រឹកនេះ” នៅក្នុងសេចក្តីជូនដំណឹង។
រដ្ឋសភានៅ Yeouido ភាគខាងលិចទីក្រុងសេអ៊ូល ត្រូវបានបិទជាបណ្តោះអាសន្ន បន្ទាប់ពីមន្ត្រីម្នាក់នៅលេខាធិការដ្ឋានគណបក្សកាន់អំណាច ធ្វើតេស្តវិជ្ជមានចំពោះវីរុសកូវីដ-១៩នេះកាលពីថ្ងៃព្រហស្បតិ៍៕
ដោយ ឈូក បូរ៉ា
