វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានប្រើប្រទេសកូរ៉េខាងជើង ជាលេសជាក់ស្តែង ដើម្បីច្រានចោលសំណួរចាក់ដោតទាក់ទងនឹងការចូលរួម ដែលអាចកើតមានរបស់រុស្ស៊ី នៅក្នុងការប៉ុនប៉ងធ្វើឃាតនាពេលថ្មីៗនេះលើមេដឹកនាំប្រឆាំងរុស្ស៊ីលោក Alexei Navalny។
ប្រធានាធិបតីអាមេរិក បានឲ្យដឹងថាប្រទេសរបស់លោក នឹងត្រូវពិនិត្យឱ្យបានហ្មត់ចត់ប្រសិនបើវាជាករណីនោះនៅពេលសួរថាតើលោកគិតយ៉ាងម៉េចចំពោះលទ្ធផលនៃការស៊ើបអង្កេតដោយប្រទេសអាល្លឺម៉ង់ ដែលថាឥស្សរជនប្រឆាំងរុស្ស៊ី គឺលោក Alexei Navalny ពិតជាត្រូវបានបំពុលផលិតដោយសូវៀត។
លោក ត្រាំ បានប្រកែកថាលោកបានរឹតតែតឹងរ៉ឹងលើប្រទេសរុស្ស៊ី ជាងអ្នកដទៃទៀត ប៉ុន្តែបន្ទាប់មកបានលើកឡើងថា លោកបានចុះសម្រុងជាមួយប្រទេសស្ទើរតែទាំងអស់រួមទាំងប្រទេសកូរ៉េខាងជើង ផងដែរ៕
ដោយ ឈូក បូរ៉ា
