Covid-19

រន្ធត់ណាស់! រយៈពេលត្រឹម ២៤ម៉ោងសោះ ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ នៅឥណ្ឌា មានជាង ៧ម៉ឺននាក់

ញូវដេលី៖ ទិន្នន័យចុងក្រោយបង្អស់ ដែលចេញផ្សាយដោយ ក្រសួងសុខាភិបាលសហព័ន្ធ កាលពីថ្ងៃអង្គារបានបង្ហាញថា ចំនួនសរុបនៃ COVID-១៩ របស់ឥណ្ឌានៅតែបន្តកើនឡើង យ៉ាងខ្លាំងសូម្បីតែចំនួនករណីថ្មី ៧៥.៨០៩ ត្រូវបានរកឃើញក្នុងកំឡុងពេល ២៤ ម៉ោងកន្លងមកនេះ ដែលតួលេខសរុបកើនឡើងដល់ ៤.២៨០.៤២២ករណី។

យោងតាមទិន្នន័យបានឱ្យដឹងថា ចំនួនអ្នកស្លាប់ នៅក្នុងប្រទេសឥណ្ឌាមានចំនួន ១,១៣៣ នាក់បានកើតឡើងចាប់តាំងពីថ្ងៃច័ន្ទ ដោយនាំយកចំនួនសរុបដល់ ៧២.៧៧៥ មកដល់ពេលនេះ។

ប្រទេសនេះមានការកើនឡើង យ៉ាងឆាប់រហ័សនៅក្នុងចំនួន នៃករណីឆ្លងនៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ វាត្រូវបានសន្មតថា បានមកពីការធ្វើតេស្តគំរូ នៅទូទាំងប្រទេស។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌានៅតែមានករណីសកម្មចំនួន ៨៨៣.៦៩៧ ករណីនៅក្នុងប្រទេស ខណៈមនុស្ស ៣.៣២៣.៩៥០ នាក់ត្រូវបានព្យាបាល និងចេញពីមន្ទីរពេទ្យដោយជោគជ័យ៕

ដោយ ឈូក បូរ៉ា

To Top