ព័ត៌មានអន្តរជាតិ

អង់គ្លេស បង្ហាញក្តីព្រួយបារម្ភ ជុំវិញសុខុមាលភាពរបស់ មេដឹកនាំបាតុកម្មបេឡារុស

បរទេស៖ ប្រទេសអង់គ្លេស បានអំពាវនាវដល់រដ្ឋាភិបាល របស់លោកប្រធានាធិបតីបេឡារុស Alexander Lukashenko ឲ្យប្រគល់ឲ្យវិញនូវអាទិភាពខ្ពស់បំផុត ចំពោះមេដឹកនាំបាតុកម្ម លោកស្រី Maria Kolesnikova ក្រោយមានសេចក្តីរាយការណ៍ថា អ្នកនយោបាយប្រឆាំង ត្រូវក្រុមបុរសពាក់ម៉ាស់ មិនស្គាល់អត្តសញ្ញាណ ចាប់ឃុំខ្លួន។

លោក Dominic Raab ជារដ្ឋមន្ត្រីការបរទេសអង់គ្លេស បានមានប្រសាសន៍ដូច្នេះថា “មានក្តីព្រួយបារម្ភយ៉ាងខ្លាំងក្លា ចំពោះសុខុមាលភាពរបស់លោកស្រី ហើយរបបរបស់លោក Lukashenko ត្រូវតែធ្វើការវិលត្រឡប់ ដោយសុវត្ថិភាពរបស់លោកស្រី ជាអាទិភាពខ្ពស់បំផុត។ រដ្ឋាភិបាលត្រូវតែឈប់ ធ្វើអំពើឃោរឃៅលើបាតុករ ដោះលែងអ្នកទោសនយោបាយ និងចាប់ផ្តើមកិច្ចពិភាក្សាគ្នា ជាមួយក្រុមប្រឆាំង”។

គួរបញ្ជាក់ថា លោកស្រី Kolesnikova ដែលជាសមាជិកមួយរូប របស់ក្រុមប្រឹក្សាសម្រាប់ សម្រួលរបស់បក្សប្រឆាំង គឺជាស្ត្រីចុងក្រោយក្នុងចំណោម អ្នកនយោបាយស្រី៣នាក់ នៅប្រទេសបេឡារុស ដែលរួមកម្លាំងគ្នា នៅមុនការបោះឆ្នោតជ្រើស ប្រធានាធិបតីកាលពីថ្ងៃទី៩ ខែសីហាកន្លងទៅ ដើម្បីព្យាយាមប្រជែងនឹងលោក Lukashenko ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top