ព័ត៌មានអន្តរជាតិ

ក្រិកត្រៀមបង្កើន កម្លាំងយោធាក្នុងពេលដែល មានភាពតានតឹង ជាមួយនឹងតួកគី

បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ រដ្ឋាភិបាលនៃប្រទេសក្រិក បានប្រកាសថា ខ្លួននឹងធ្វើការពង្រឹងវិស័យយោធារបស់ខ្លួន ជាមួយនឹងអាវុធថ្មីយោធាបន្ថែមព្រមទាំង ការអភិវឌ្ឍឧស្សាហកម្មការពារជាតិផង នៅចំពេលដែលភាពតានតឹង កំពុងកើនឡើងរវាងក្រិក និងប្រទេសតួកគី។

រដ្ឋាភិបាល ក្រុងអង់ការ៉ាកំពុងប្រឈម នឹងប្រទេសក្រិកនិងស៊ីបជុំវិញ សិទ្ធិរុករកប្រេងនិងឧស្ម័ន នៅសមុទ្រមេឌីទែរ៉ាណេខាងកើត។ ប្រទេសក្រិកនិងតួកគី បានដាក់ពង្រាយកងទ័ពជើងទឹក និងអាកាស ដើម្បីបញ្ជាក់ពីគោលជំហរៀងខ្លួន និងពីការប្រកួតប្រជែងរបស់ពួកគេ។

អ្នកនាំពាក្យរដ្ឋាភិបាលក្រិកលោក Stelios Petsas បាននិយាយថា «ថ្នាក់ដឹកនាំរបស់ប្រទេសតួកគី កំពុងបញ្ចេញសកម្មភាព គំរាមកំហែងជារៀងរាល់ថ្ងៃ និងធ្វើសេចក្តីថ្លែងការណ៍ ដែលមានលក្ខណៈបង្កហេតុ ប្រឆាំងនឹងប្រទេសក្រិក។ ដូចនេះយើងនឹងឆ្លើយតប ជាមួយនឹងការត្រៀមខ្លួន នយោបាយការទូត និងប្រតិបត្តិការដោយប្តេជ្ញាថា នឹងធ្វើអ្វីដែលចាំបាច់ដើម្បី ការពារសិទ្ធិអធិបតេយ្យភាពរបស់យើង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top