ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន នឹងពិចារណាឡើងវិញ នូវគម្រោងចុងឆ្នាំក្រោយ ការខូចខាតពីព្យុះទីហ្វុង

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃពុធសប្ដាហ៍នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា លោកនឹងពិចារណាឡើងវិញ នូវគម្រោងចុងឆ្នាំ ក្រោយព្យុះទីហ្វុងវាយប្រហារ តំបន់មួយចំនួននៅក្នុងប្រទេស។

តាមសេចក្តីរាយការណ៍ លោក គីម ជុងអ៊ុន បានធ្វើសេចក្តីប្រកាសបែបនេះ នៅក្នុងកិច្ចប្រជុំមួយ របស់គណបក្សពលករកូរ៉េ កាលពីថ្ងៃអង្គារម្សិលមិញនេះ ស្តីពីកិច្ចប្រឹងប្រែងធ្វើឲ្យប្រសើរឡើងវិញ នៅក្នុងតំបន់រងការវាយប្រហារដោយព្យុះទីហ្វុង ដែលរួមបញ្ចូលទាំងតំបន់ Komdok ក្នុងខេត្ត South Hamgyong។

ក្រៅពីនេះ មេដឹកនាំកូរ៉េខាងជើងរូបនេះ បានធ្វើការសង្កត់ធ្ងន់នូវភាពចាំបាច់ ក្នុងការកសាងឡើងវិញនូវផ្ទះសម្បែង និងជួសជុលផ្លូវនិងផ្លូវដែក នៅត្រឹមថ្ងៃទី១០ ខែតុលា ហើយលោកបានផ្តោតគោលដៅនៅចុងឆ្នាំ ដើម្បីបញ្ចប់ការជួសជុលទាំងអស់ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top