ភ្នំពេញ៖លោក វរៈសេនីយ៍ទោ នៅ សុខន អធិការរងនៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលទទួលបន្ទុកចរាចរណ៍ផ្លូវគោក បានអញ្ជើញលោក នៅថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២០បានអញ្ជើញ លោកស្រី ចាន់ ថន ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខា
ខេត្តកណ្ដាល ឲ្យធ្វើជាអធិបតីភាព ក្នុងពិធីសំណេះសំណាល ជាមួយ អ្នកបេីកបរ ដឹកកម្មករ និយោជិត ចំនួន ២៤៦នាក់ ដើម្បីពន្យល់ណែនាំដល់ពួកគេ អំពីសីលធម៌ សុវត្ថិភាព សណ្តាប់ធ្នាប់ ចរាចរណ៍ផ្លូវគោក។
ជាមួយគ្នានោះ លោកស្រីចាន់ ថនក៏បានឧបត្ថម្ភនូវអាហារសម្រន់ រួមនឹងជែលលាងដៃសម្លាប់មេរោគព្រមទាំងថវិកា ក្នុងម្នាក់២០,០០០ រៀល នៅឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕