ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិបារ៉ែន និងអ៊ីស្រាអែល ប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា តាមទូរស័ព្ទជាលើកដំបូង

បរទេស៖ រដ្ឋមន្ត្រីការពារជាតិរបស់ ប្រទេសបារ៉ែន និងប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា តាមទូរស័ព្ទដែលគេដឹង ជាសាធារណៈដំបូងមួយ កាលពីថ្ងៃចន្ទម្សិលមិញនេះ គិតចាប់តាំងពីប្រទេសទាំងពីរ បានព្រមព្រៀងគ្នាបង្កើត ចំណងមិត្តភាពការទូតប្រក្រតីវិញ។

ទីភ្នាក់ងារសារព័ត៌មានបារ៉ែន BNA និងមន្ត្រីនាំពាក្យក្រសួងការពារជាតិ អ៊ីស្រាអែលមួយរូបបាននិយាយថា រដ្ឋមន្ត្រីការពារជាតិបារ៉ែន លោក Abdulla bin Hassan Al-Nuaimi និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz បានពិភាក្សាគ្នា ស្របពេលដែលប្រទេសបារ៉ែន និងសហភាពអារ៉ាប់រួម ត្រៀមរៀបចំចុះហត្ថលេខាលើកិច្ច ព្រមព្រៀងជាមួយប្រទេសអ៊ីស្រាអែល នៅក្នុងទីក្រុងវ៉ាស៊ីនតោន នាថ្ងៃអង្គារសប្ដាហ៍នេះ។

តាមសេចក្តីថ្លែងការណ៍មួយពីកាសែត BNA បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិទាំងពីរ បានពិភាក្សាគ្នាអំពីសារៈសំខាន់ នៃកិច្ចព្រមព្រៀងសម្រាប់ស្ថិរភាពក្នុងតំបន់ និងសេចក្តីរំពឹងរួមគ្នាសម្រាប់ការ បង្កើតភាពជាដៃគូដ៏ជិតស្និទ្ធមួយ រវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ៕

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top