ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Oracle software ដ៏ធំរបស់អាមេរិក សហការជាមួយម្ចាស់ TikTok របស់ចិន

វ៉ាស៊ីនតោន៖ ក្រុមហ៊ុនសូហ្វវែរអាមេរិក Oracle Corp បានឲ្យដឹងថាក្រុមហ៊ុននេះ ត្រូវបានម្ចាស់ TikTok ជ្រើសរើសយកជាក្រុមហ៊ុនផ្តល់បច្ចេកវិទ្យាដែលអាចទុកចិត្ត បានជាកិច្ចព្រមព្រៀងមួយដែលអាចជួយដល់ប្រតិបត្តិការ របស់សហរដ្ឋអាមេរិក នូវកម្មវិធីចែករំលែកវីដេអូ នេះបើមិនដូច្នេះទេ នឹងប្រឈមមុខនឹងការ ហាមឃាត់នៅក្នុងប្រទេសជុំវិញបញ្ហា ព្រួយបារម្ភពីសន្តិសុខជាតិ។

 ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងកាលពីខែមុនថា ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏មាន ប្រជាប្រិយនេះនឹងត្រូវបានហាមឃាត់នៅសហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះ លើកលែងតែក្រុមហ៊ុនអាមេរិកមួយ ទិញប្រតិបត្តិការរបស់ TikTok ពីក្រុមហ៊ុនមេរបស់ខ្លួន ByteDance Ltd.

 ថ្លែងនៅក្នុងកម្មវិធីទូរទស្សន៍ កាលពីថ្ងៃចន្ទរដ្ឋលេខាធិការក្រសួងរតនាគារលោក Steven Mnuchin បានបញ្ជាក់ថាពេលវេលាកំណត់ត្រូវបានពន្យារដល់ ថ្ងៃអាទិត្យបន្ទាប់និងបន្ថែមថា “យើងបានទទួលសំណើនៅចុងសប្តាហ៍ ដែលរាប់បញ្ចូលទាំង Oracle ដែលជាដៃគូបច្ចេកវិទ្យាដែលអាច ជឿទុកចិត្តបានដោយ Oracle បានតំណាងជាច្រើន សម្រាប់សន្តិសុខជាតិ “។

 លោកបានឲ្យដឹងថាមានការប្តេជ្ញាចិត្តផងដែរ ក្នុងការបង្កើតក្រុមហ៊ុន TikTok ដែលមានការិយាល័យកណ្តាល នៅសហរដ្ឋអាមេរិក ដែលមានការងារចំនួន ២ ម៉ឺនកន្លែង ដោយមិនបានបញ្ជាក់លម្អិត៕

ដោយ ឈូក បូរ៉ា

To Top