បេរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ថា ទូរទស្សន៍ al-Jadeed local TVបានផ្សាយព័ត៌មានថា អគ្គីភ័យទ្រង់ទ្រាយធំមួយ បានកើតឡើងកាលពីព្រឹកថ្ងៃអង្គារនេះ នៅក្នុងអគារមួយកន្លែងនៅក្រុង Beirut ។
ក្រុមការពារជនស៊ីវិល បានព្យាយាមពន្លត់អគ្គីភ័យ ហើយមន្ត្រីការពារជនស៊ីវិល លោក George Abou Moussa បានប្រាប់ដល់ទីភ្នាក់ងារស៊ីនហួយ៉ាងដូច្នេះ ដោយលោកបានបន្ថែមថា មូលហេតុនៅពីក្រោយនៃឧប្បត្តិហេតុ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ។ មិនទាន់មានសេចក្តីរាយការណ៍ អំពីអ្នកស្លាប់នៅឡើយទេ ។
គួរបញ្ជាក់ថា អគារដែលត្រូវអគ្គីភ័យឆាបឆេះនោះ បានរចនាឡើងដោយស្ថាបត្យករជនជាតិអង់គ្លេស ឈ្មោះថា Zaha Hadid ហើយបានបិទទ្វារទាំងស្រុង បន្ទាប់ពីធ្វើការសាងសង់អស់ជាច្រើនឆ្នាំ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា