ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ថា វិទ្យាស្ថាន Robert Koch សម្រាប់តាមដានជំងឺឆ្លង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ករណីនៃជំងឺកូវីដ១៩នៅក្នុងប្រទេសអាល្លឺម៉ង់ បានកើនឡើងពី១.៤០៧នាក់ ដល់២៦១.៧៦២នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។
ទិន្នន័យចេញពីវិទ្យាស្ថានខាងលើ ក៏បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតចំនួន១២នាក់ ដោយសារជំងឺនេះ ហើយចំនួនប្រចាំថ្ងៃកើនឡើងខ្ពស់បំផុត គឺចាប់តាំងពីថ្ងៃទី១៤ ខែសីហា ជាមួយគ្នានេះដែរ សរុបអ្នកស្លាប់នៅថេរ គឺចំនួន៩.៣៦២នាក់ ។
សេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ត្រូវបានគេជឿជាក់ថា នឹងប្រសើរឡើងវិញយឺតៗ ដោយសារតែបញ្ហានៃកម្រិតឆ្លងជំងឺកូវីដ១៩ ។ ក្រសួងសេដ្ឋកិច្ច និងថាមពលរបស់ប្រទេសនេះ បានឲ្យដឹងកាលពីថ្ងៃចន្ទ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
