ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី ២៦ម៉ឺននាក់

ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ថា  វិទ្យាស្ថាន Robert Koch សម្រាប់តាមដានជំងឺឆ្លង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ករណីនៃជំងឺកូវីដ១៩នៅក្នុងប្រទេសអាល្លឺម៉ង់ បានកើនឡើងពី១.៤០៧នាក់ ដល់២៦១.៧៦២នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។

ទិន្នន័យចេញពីវិទ្យាស្ថានខាងលើ ក៏បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតចំនួន១២នាក់ ដោយសារជំងឺនេះ ហើយចំនួនប្រចាំថ្ងៃកើនឡើងខ្ពស់បំផុត គឺចាប់តាំងពីថ្ងៃទី១៤ ខែសីហា ជាមួយគ្នានេះដែរ សរុបអ្នកស្លាប់នៅថេរ គឺចំនួន៩.៣៦២នាក់ ។

សេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ត្រូវបានគេជឿជាក់ថា នឹងប្រសើរឡើងវិញយឺតៗ ដោយសារតែបញ្ហានៃកម្រិតឆ្លងជំងឺកូវីដ១៩ ។ ក្រសួងសេដ្ឋកិច្ច និងថាមពលរបស់ប្រទេសនេះ បានឲ្យដឹងកាលពីថ្ងៃចន្ទ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top