ព័ត៌មានអន្តរជាតិ

លោកត្រាំ ប្រកាសនឹងសងសឹង អ៊ីរ៉ង់ ១០០០ដង បើប្រទេសមួយនេះ ហ៊ានប៉ះពាល់អាមេរិក ក្នុងរូបភាពណាមួយ

បរទេស៖ សារព័ត៌មានបរទេសនៅថ្ងៃអង្គារនេះ បានសរសេរថាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានធ្វើការប្រកាសប្តេជ្ញាថា រាល់ការវាយប្រហារណាមួយរបស់អ៊ីរ៉ង់នឹងត្រូវឆ្លើយតបវិញពីសំណាក់អាមេរិក ជាមួយនឹងទំហំធំជាង ១០០០ ដងជាមិនខាន។

ការប្រកាសធ្ងន់ៗ បែបនេះត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា ធ្វើឡើងនៅ បន្ទាប់ពីមានការចេញផ្សាយជាច្រើនអំពីរបាយការណ៍ដែរថា អ៊ីរ៉ង់មានផែនការសងសឹកចំពោះការសម្លាប់ឧត្តមសេនីយ៍កំពូល Qasem Soleimani តាមរយៈផែនការធ្វើឃាតរដ្ឋទូតម្នាក់របស់អាមេរិក។

គួរឲ្យដឹងដែរថាប៉ុន្មានថ្ងៃចុងក្រោយនេះ មានលេចឬព័ត៌មានចចាមអារ៉ាមជាច្រើនដែលបានអះអាងថាអ៊ីរ៉ង់បានត្រៀមផែនការ ដ៏ធំមួយក្នុងការធ្វើឃាតទៅលើរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសអាហ្វ្រិកខាងត្បូង ហើយនឹងធ្វើវាឲ្យបានជោគជ័យនៅមុនការបោះឆ្នោតនៅសហរដ្ឋអាមេរិកនា ខែវិច្ឆិកាខាងមុខនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top