ព័ត៌មានអន្តរជាតិ

សហភាពអារ៉ាប់រួម បារ៉ែន និង អ៊ីស្រាអែល ធ្វើចំណងមិត្តភាព ឲ្យមានភាពប្រក្រតីវិញ ក្នុងពិធីនៅសេតវិមាន

បរទេស៖ មេដឹកនាំរបស់ប្រទេសបារ៉ែន និងសហភាពអារ៉ាប់រួម តាមសេចក្តីរាយការណ៍ បានធ្វើឲ្យចំណងមិត្តភាពជាមួយអ៊ីស្រាអែល មានភាពប្រក្រតីវិញជាផ្លូវការ នៅក្នុងអំឡុងពិធីចុះហត្ថលេខាជាប្រវត្តិសាស្ត្រមួយ នៅសេតវិមាន នាថ្ងៃអង្គារសប្ដាហ៍នេះ។ 

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក  Benjamin Netanyahu រដ្ឋមន្ត្រីការបរទេសសហភាពអារ៉ាប់រួម លោក Sheikh Abdullah bin Zayed al-Nahyan និងរដ្ឋមន្ត្រីការបរទេសបារ៉ែន លោក Abdullatif al Zayani បានតំណាងឲ្យប្រទេសរៀងខ្លួន ចុះហត្ថលេខាលើឯកសារនានា។ 

លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងមកពីទីនេះនៅពេលរសៀលនេះ ដើម្បីផ្លាស់ប្តូរប្រវត្តិសាស្ត្រ ហើយវាគឺជាកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាចម្បងមួយ ដែលមនុស្សគ្រប់ជំនឿនិងសាវតាទំាងអស់ រស់នៅរួមគ្នាក្នុងសន្តិភាពនិងវិបុលភាព”៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top