ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់រាយការណ៍ ករណីឆ្លងកូវីដ១៩ ច្រើនបំផុតចាប់តាំង តែពីខែមេសា

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាប្រទេសអាល្លឺម៉ង់បានរាយការណ៍អំពីតួលេខ ច្រើនបំផុតនៃករណីឆ្លងកូវីដ១៩ ពោលគឺ២១៩៤នាក់ជាចំនួនច្រើនបំផុត មិនធ្លាប់មានតាំងតែពីខែមេសា។

គួរឲ្យដឹងដែរថាមកដល់ពេលនេះតួលេខសរុប នៃអ្នកឆ្លងកូវីដ១៩បានកើនឡើងទៅដល់២៦៥៨៥៧នាក់ ហើយនៅទូទាំងប្រទេសខណៈដែលអ្នកស្លាប់ មានចំនួនដល់ទៅ៩៣៧១នាក់។ ចុងក្រោយនេះផងដែរថាស្រុកចំនួន៩ មិនមានរាយការណ៍ករណីឆ្លងចំនួន៧ថ្ងៃចុងក្រោយមកនេះ។

គិតចាប់តាំងតែពីថ្ងៃទី៩ខែកញ្ញាមក ប្រទេសអាល្លឺម៉ង់បានប្រកាសបន្តដាក់ បម្រាមដល់ការធ្វើដំណើរដដែលចំពោះប្រទេសចំនួនជាង១៦០ បូករួមទាំងប្រទេសមិនមែនសហភាពអ៊ឺរ៉ុបផងដែររហូតដល់ចុងខែកញ្ញានេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top