ព័ត៌មានអន្តរជាតិ

កូវីដ១៩កំពុងរុញ ឲ្យញូវសឺឡេន ធ្លាក់ចូលក្នុងវិបត្តិ សេដ្ឋកិច្ចអាក្រក់បំផុត មិនធ្លាប់មាន

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះប្រទេសញូវសឺឡេនបានធ្លាក់ចូលទៅ ក្នុងវិបត្តិសេដ្ឋកិច្ចដ៏ជ្រៅបំផុតមួយរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានទសវត្សនេះបន្ទាប់ពីមានវិធានការតឹងរឹងក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ដែលត្រូវបានគេកោតសរសើរជាទូទៅ។ 

ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសបានធ្លាក់ចុះ ១២,២ភាគរយនៅចន្លោះខែមេសានិងមិថុនាដោយសារការជាប់គាំងនិងការបិទព្រំដែន ។ វាជាវិបត្តិសេដ្ឋកិច្ចលើកដំបូងរបស់ប្រទេសនេះបានជួយប្រទះចាប់តាំងពីវិបត្តិសេដ្ឋកិច្ចពិភពលោកនិងអាក្រក់បំផុតចាប់តាំងពីឆ្នាំ ១៩៨៧ ប៉ុន្តែរដ្ឋាភិបាលសង្ឃឹមថាការឆ្លើយតបនឹងជំងឺរាតត្បាតរបស់ខ្លួននឹងមានធូរស្រាលក្នុងពេលឆាប់ៗនេះ។ 

គួរឲ្យដឹងដែរថាប្រទេសដែលមានចំនួនពលរដ្ឋជិត ៥ លាននាក់នេះត្រូវបានប្រកាសជាសាធារណៈជាប្រទេសមិនមានវិរុសកូវីដ១៩ទៀតឡើយ ទោះបីជាកន្លងមកមានករណីឆ្លងមួយចំនួនតូចក៏ដោយនិងបានសម្លាប់មនុស្សតែ ២៥ នាក់ប៉ុណ្ណោះក្តី៕

ប្រែសម្រួល៖ស៊ុនលី

To Top