ភ្នំពេញ៖ ប្រធានាធិបតីប្រទេសកូឡុំប៊ីលោក Ivan Duque បានប្រកាសបើកជើងហោះហើរអន្តរជាតិ ឡើងវិញហើយ កាលពីថ្ងៃសៅរ៍ម្សិលមិញ បន្ទាប់ពីការបិទរយៈពេល ៥ខែ ដោយសារវីរុសកូវីដ១៩។
ការហោះហើរដំបូងឡើងវិញនៃអាកាសចរ Viva Air Colombia ទៅកាន់ទីក្រុង Miami បានចាកចេញពី អាកាសយានដ្ឋានអន្តរជាតិ Rafael Nunez នៅ Cartagena កាលពីថ្ងៃសៅរ៍ហើយមុនពេលហោះហើរលោក Duque រួមជាមួយមន្ត្រីជាច្រើនរូបទៀត ក៏បានចូលរួមពិនិត្យដំណើរការ ត្រួតពិនិត្យសុវត្ថិភាព សម្រាប់អ្នកដំណើរផងដែរ។ របស់ស្ថានីយអាកាស។
គួរឲ្យដឹងដែរថាក្នុងរយៈពេល ៥ខែចុងក្រោយនេះ អាកាសយានដ្ឋាន Cartagena បានបំពេញប្រតិបត្តិការមនុស្សធម៌ជាង ៩០ ជើងហោះហើរដោយបាន ធ្វើមាតុភូមិនិវត្តន៍មនុស្សប្រមាណ ៣០០០ នាក់ផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី