Covid-19

អង់គ្លេស មានអ្នកឆ្លងជំងឺកូវីដ១៩ ប្រចំាថ្ងៃខ្ពស់ក្នុងកំណត់ត្រា រហូតដល់ ៤.៤២២នាក់

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ថា ស្ថិតិផ្លូវការបានបង្ហាញ ឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ចំនួនពលរដ្ឋដេលបានធ្វើតេស្ត ឃើញលទ្ធផលវិជ្ជមាន សម្រាប់រកមើកវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស បានកើនឡើងដល់៤.៤២២នាក់ ដែលជាចំនួនខ្ពស់បំផុតប្រចាំថ្ងៃ ដែលមានក្នុងកំណត់ត្រា ចាប់តាំងពីថ្ងៃទី៨ ខែឧសភា ។

តួលេខផ្លូវការបានបង្ហាញថា សរុបចំនួនអ្នកឆ្លងវីរុសកូរ៉ូណា មានដល់ទៅ ៣៩០.៣៥៨នាក់ ហើយចំនួនអ្នកស្លាប់ សរុបបានកើនឡើងពី ២៧នាក់ដល់៤១.៧៥៩នាក់ ។

តួលេខចុងក្រោយបង្អស់ បានប្រកាសឲ្យដឹង ខណៈដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានព្រមានថា រលកទី២នៃជំងឺកូវីដ១៩នៅចក្រភពអង់គ្លេស គឺ “កំពុងមកដល់ហើយ” ហើយរដ្ឋាភិបាលរបស់គាត់ អាចត្រូវការចាំបាច់បំផុត “ដែលធ្វើឲ្យអ្វីៗដើម្បីជួយធ្វើយ៉ាងណា ឲ្យអត្រាឆ្លងជំងឺថយចុះ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×