ព័ត៌មានអន្តរជាតិ

លោក រ៉ូហានី៖ អាមេរិក ប្រឈមមុខនឹងភាពបរាជ័យ ក្នុងដំណើរប៉ុនប៉ង ដាក់ទណ្ឌកម្មយូអិនវិញ

បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី បាននិយាយនៅថ្ងៃអាទិត្យនេះថា សហរដ្ឋអាមេរិកប្រឈមមុខ នឹងភាពបរាជ័យ ក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីឲ្យដាក់ទណ្ឌកម្មអង្គការ សហប្រជាជាតិឡើងវិញ លើទីក្រុងតេអេរ៉ង់ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន បានប្រកាសថា ទណ្ឌកម្មអង្គការសហប្រជាជាតិ លើអ៊ីរ៉ង់ទាំងអស់ត្រូវដាក់វិញ។

នៅក្នុងសុន្ទរកថា មួយដែលចេញផ្សាយ លើកញ្ចក់ទូរទស្សន៍ លោក ហាស្សាន រ៉ូហានី តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍យ៉ាងដូច្នេះថា អាមេរិកកំពុងតែដើរចូល ទៅជិតភាពបរាជ័យពិតប្រាកដ ក្នុងការទាមទារឲ្យដាក់ទណ្ឌកម្មរបស់ខ្លួន គឺវាបានប្រឈមមុខនឹងភាពបរាជ័យ និងការឆ្លើយតបអវិជ្ជមាន ពីសហគមន៍អន្តរជាតិ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០បានឲ្យដឹងថា ប្រធានាធិបតីប្រទេសអ៊ីរ៉ង់រូបនេះ បានមានប្រសាសន៍បន្តទៀតដូច្នេះថា “យើងនឹងមិនឱនលំទោនចំពោះ សម្ពាធសហរដ្ឋអាមេរិកទេ ហើយអ៊ីរ៉ង់នឹងផ្តល់នូវការឆ្លើយតប ចំពោះការសម្លុតគម្រាមរបស់អាមេរិក” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×